Connect with us

Hi, what are you looking for?

ពន្លឺខ្មែរ

ព័ត៌មានជាតិ

ថ្មអារ ជិត៧មុឺនម៉ែតគូបក្នុងខេត្តក្រចេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ រដ្ឋទទួលបានសួយសារ៤លានដុល្លារអាមេរិក

ខេត្តក្រចេះនាំចេញ «ថ្មអារ» ទៅទីផ្សារអន្តរជាតិបានចំនួន ៦៧ ៤០៤ម៉ែត្រគូប ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤។ លោក សុខ គីរីរត្ន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានបញ្ជាក់ថា ការនាំចេញ«ថ្មអារ»ទាំងនេះ កម្ពុជាទទួលបានចំណូលជាសួយសារប្រមាណ៤លានដុល្លារអាម៉េរិកពីក្រុមហ៊ុន។

បើតាមលោក សុខ គីរីរត្ន «ថ្មអារ» ជាង៦,៧ម៉ឺនម៉ែត្រគូប ដែលត្រូវបាននាំចេញពីខេត្តក្រចេះ ទៅទីផ្សារបរទសនោះ គឺមាន២ប្រភេទ ដោយក្នុងនោះ មានប្រភេទថ្ម ប្លុក និងប្រភេទថ្ម ស្លឹក។ ប្រធានមន្ទីររ៉ែខេត្តក្រចេះ បន្តរៀបរាប់ប្រាប់កាសែតក្នុងស្រុកមួយថា៖ «  ថ្មទាំងនេះត្រូវបាននាំចេញទៅកាន់ប្រទេសចិន និងប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប កាត់តាមវៀតណាម តាមច្រកព្រំដែនត្រពាំងស្រែ»។

ខេត្តក្រចេះ មានសក្តានុពលខ្ពស់លើវិស័យធនធានធម្មជាតិ ជាពិសេសរ៉ែថ្មក្រានីត ស្ថិតក្នុងភូមិសាស្ត្រ ស្រុកស្នួល ស្រុកចិត្របុរី និងស្រុកសំបូរ។ បច្ចុប្បន្ន, មានក្រុមហ៊ុន សហគ្រាស និងអាជីវកររុករករ៉ែចំនួន៧០ក្រុមហ៊ុន ស្មើនឹង៧៥អាជ្ញាបណ្ណ ធ្វើសកម្មភាពអាជីវកម្មរ៉ែនៅក្នុងទឹកដីខេត្តនេះ។ លោក សុខ គីរីរត្ន បានបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនទាំងនេះ គឺមានក្រុមហ៊ុនធ្វើអាជីវកម្ម «ថ្មអារ» ចំនួន២២ក្រុមហ៊ុន ដែលស្មើនឹង២៦អាជ្ញាបណ្ណ។

ក្នុងចំណោមក្រុមហ៊ុនដែលធ្វើអាជីវកម្មរ៉ែថ្មនៅខេត្តក្រចេះ គឺមានក្រុមហ៊ុន សំបូរ ម៉ាញនីង (ខេមបូឌា) ឯ.ក (Sambour Mining Cambodia CO., LTD.) ដែលមានទំហំអាជីវកម្មធំជាងគេ។ ក្រុមហ៊ុននេះ ផលិតថ្មម៉ាប ឬថ្មអារ សម្រាប់នាំទៅវៀតណាម ចិន និងប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប ដែលទទួលបានអាជ្ញាបណ្ណធ្វើអាជីវកម្មថ្មក្រានីតអារនៅខេត្តក្រចេះ ចាប់តាំងពីឆ្នាំ២០២១មក។ 

បើតាម លោក វ៉ា ថន អភិបាលខេត្ដក្រចេះ ក្នុងរយៈពេល៧ខែមកនេះ ក្រុមហ៊ុនថ្មម៉ាប សំបូរ ម៉ាញនីងមួយនេះ បាននាំចេញ «ថ្មអារ» ទៅទីផ្សារអន្តរជាតិកាត់តាមប្រទេសវៀតណាមតាមព្រំដែនត្រពាំងស្រែ បានដល់ជាង២,៤ម៉ឺនកុងតឺន័រ។ « ចំនួននេះ គឺយើងមិនគិតទៅលើក្រុមហ៊ុននាំចេញថ្មអារផ្សេងៗនៅក្នុងខេត្តក្រចេះទេ»។ នេះជាការអះអាងរបស់លោកអភិបាលខេត្តក្រចេះ ដែលបានបន្ថែមថា ការនាំចេញធនធានរ៉ែថ្មពីខេត្តក្រចេះទៅកាន់ទីផ្សារពិភពលោកមានកំណើនគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ៕ប្រភពទាំងស្រុងពីថ្មីៗ

You May Also Like

ការិយាល័យនិពន្ធ ៖ +855 71 861 2222
Copyright © 2024. powered by WeMedia