Connect with us

Hi, what are you looking for?

ពន្លឺខ្មែរ

ព័ត៌មានជាតិ

ខឹងអ្នកលក់ត្រីទាក់ទងប្រពន្ធខ្លួន មន្ត្រីយោធាត្រែទ័ពទាញK47គំរាមបាញ់ សម្លាប់ ត្រូវជាប់អន្ទាក់អាវុធហត្ថខណ្ឌ ព្រែកព្នៅ..

ភ្នំពេញ៖ នៅវេលាម៉ោង១៩និង៣២នាទីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៤ ជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅបានចាប់ខ្លួនជនសង្ស័យចំនួន ០១នាក់ពីបទ(គំរាមកំហែងដោយប្រើប្រាស់អាវុធវែងAk47)នៅចំណុចយឿត្រីថ្មីគល់ស្ពានព្រែកព្នៅភូមិផ្សាលិចសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះសុខ.មនោរម្យភេទប្រុសអាយុ37ឆ្នាំជនជាតិខ្មែរមុខរបរយោធា(កងកិត្តិយសត្រែទ័ព)បច្ចុប្បន្នរស់នៅផ្ទះលេខ68Cភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះតែ.ប្រុសភេទប្រុសអាយុ៣៧ ឆ្នាំជនជាតិខ្មែរមុខរបរលក់ត្រី។
បច្ចុប្បន្នរស់នៅផ្ទះលេខ32Gភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីវកែវរាជធានីភ្នំពេញ។
យោងតាមការស្ដាប់ចម្លើយជនសង្ស័យឈ្មោះសុខ មនោរម្យ
បានសារភាពថានៅវេលាម៉ោង ១៩និង៣២នាទី ថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៤  ជនសង្ស័យឈ្មោះ សុខ មនោរម្យបានជិះរថយន្តមួយគ្រឿងម៉ាកLUXIS 350ពណ៌សពាក់ស្លាកលេខខេមរៈភូមិន្ទ 02.2.6171ដោយដាក់អាវុធវែងAK47មួយដើមក្នុងរថយន្តពេលមកដល់កន្លែងកើតហេតុបានដកអាវុធវែងAK47ចេញពីក្នុងរថយន្តយកទៅគំរាមជនរងគ្រោះឈ្មោះតែ.ប្រុសនិងអ្នកជិតខាង។

មូលហេតុដោយសារជនរងគ្រោះចោទខ្លួនថាបានទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនរងគ្រោះ

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានបើករថយន្តទៅទុកនៅក្នុងអង្គភាពកងកិត្តិយសត្រែទ័ពចំណែកអាវុធវែងAK 47បានយកទៅទុកក្នុងឃ្លាំងវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។

You May Also Like

ការិយាល័យនិពន្ធ ៖ +855 71 861 2222
Copyright © 2024. powered by WeMedia