Connect with us

Hi, what are you looking for?

ពន្លឺខ្មែរ

អន្តរជាតិ

ក្រុមហ៊ុនអាមេរិក គ្រោង​ចាប់ផ្តើមខួងអណ្តូងរុករកប្រេង​របស់​វៀតណាម​

Oplus_131072

ក្រុម​ហ៊ុន​​ប្រេង​​អាមេរិក​ Murphy Oil Corporation កំពុងរៀបចំដើម្បីខួង​អណ្តូងរុករកប្រេង​ចំនួន២​កន្លែង​នៅ​ក្នុងប្រទេសវៀតណាមនៅចុងត្រីមាសទី ៣ និង​ទី ៤ ​ឆ្នាំ​នេះ​ ជា​បន្ត​បន្ទាប់​គ្នា​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទស្សនាវដ្តីវៀតណាម​ ​The Investor ដែល​ស្រង់​សម្ដី​នាយកប្រតិបត្តិរបស់​ក្រុម​ហ៊ុន​ លោក Roger Jenkins ។

លោក​ Jenkins បាន​ឱ្យដឹង​ក្នុងកិច្ចប្រជុំត្រួតពិនិត្យសម្រាប់​ត្រីមាស​ទី​២​ ​កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនគ្រោងនឹងបុកអណ្តូងរុករក Hai Su Vang នៅក្នុងប្លុក 15-2/17 ​នៅ​ត្រីមាស​ទី​៣​ ឆ្នាំ​ ២០២៤ ​និងអណ្តូងរុករក Lac Da Hong នៃប្លុក 15-1/05 ​នៅ​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ​ដដែល​។ ប្លុករុករក​ប្រេង​ទាំង២​នេះ មានទីតាំងនៅតំបន់​គីវឡុង (Cuu Long) នៃ​ឈូងសមុទ្រភាគខាងត្បូងរបស់​ប្រទេសវៀតណាម។

ក្រុមហ៊ុន Murphy Oil បានប៉ាន់ប្រមាណថា អណ្តូង Hai Su Vang ​មាន​ធន​ធាន​​ប្រេង​បាន​ចន្លោះ​ពី​ ១៧០-៤៣០ លាន​បារ៉ែល​ ខណៈ​ Lac Da Hong មាន​ចន្លោះ​ពី​ ៦៥-១៣៥ លាន​បារ៉ែល​។ ​

Oplus_131072

នាយកប្រតិបត្តិការ​របស់​ Murphy Oil លោក Eric Hambly បាន​ថ្លែង​ថា អណ្តូងរុក​រក​ទាំង​២​ មានសក្តានុពល​ក្លាយជា អាជីវកម្មដែលមានទំហំធំសម្រាប់​ក្រុមហ៊ុន​ក្នុង​ប្រទេស​វៀតណាម»​។

ជាមួយ​គ្នា​នេះ​ លោក Jenkins ​បាននិយាយថា ក្រុមហ៊ុន​ Murphy Oil បានទទួល​គ្រឿងបរិក្ខារសំខាន់ៗ និងកិច្ចសន្យាបំពង់បង្ហូរប្រេង សម្រាប់ការអភិវឌ្ឍតំបន់ប្រេង​ Lac Da Vang ​កាល​ពីត្រីមាស​ទី​២​។ គម្រោង​នេះ ​គ្រោង​នឹង​សម្រេច​បាន​ប្រេង​ដំបូង​បំផុត​​ចុង​ឆ្នាំ​២០២៦៕

You May Also Like

ការិយាល័យនិពន្ធ ៖ +855 71 861 2222
Copyright © 2024. powered by WeMedia