Connect with us

Hi, what are you looking for?

ពន្លឺខ្មែរ

ទស្សនៈ

កម្ពុជាមានគោលដៅប្រើប្រាស់រថយន្តអគ្គិសនី​ឱ្យបាន ៤០%​នៅ​ត្រឹម​ឆ្នាំ​២០៥០

កម្ពុជា​បាន​បង្ហាញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យ​យានយន្តអគ្គិសនី ដោយប្តេជ្ញាចិត្ត​កំណត់ការប្រើប្រាស់​ទោចក្រយានយន្ត​អគ្គិសនី​ឱ្យបាន​៧០% និង​រថយន្តអគ្គិសនី​ឱ្យបាន ៤០%​នៅ​ត្រឹម​ឆ្នាំ​២០៥០ ក្នុងគោលដៅ​សម្រេច​បាន​អព្យាក្រឹតកាបូន។

ក្នុងឯកសារ​គោលនយោបាយជាតិស្តីពីការ​អភិវឌ្ឍវិស័យ​យានយន្ត​អគ្គិសនី​២០២៤-២០៣០ កម្ពុជានឹងផ្តោត​សំខាន់​ឧស្សាហកម្ម​ផលិតគ្រឿងបង្គុំ​គាំទ្រ​ដល់វិស័យ​យានយន្ត​ និង​អេឡិចត្រូនិក, កែសម្រួលអត្រា​អាករ​ពិសេស​ពី៣០% ទៅ១០% សម្រាប់ការ​នាំចូលរថយន្តអគ្គិសនីសុទ្ធ, លើកទឹកចិត្តពន្ធសម្រាប់​ការវិនិយោគ​ដំឡើង​រថយន្ត​ ទោចក្រ​យានយន្ត និងត្រីចក្រយានយន្ត​ក្នុងស្រុក ដោយ​ធ្វើការ​បញ្ចុះ​អត្រាពន្ធអាករ​នាំចូលសរុប​ពី ៥០% ដល់ ៩០% ព្រមទាំង​បញ្ចុះពន្ធអាករ​នាំចូល​សម្រាប់​ការ​ដំឡើង​ទោចក្រយានយន្ត​ និង​ត្រីចក្រយានយន្ត​ប្រភេទអគ្គិសនី​ក្នុងស្រុកពី ៦០% ដល់១០០%។ ជាមួយគ្នានេះ កម្ពុជាក៏​នឹង​អភិវឌ្ឍបណ្តាញ​ស្ថានីយបញ្ចូលថាមពល​យានយន្ត​អគ្គិសនីដើម្បីគាំទ្រ​ដល់ការប្រើប្រាស់យានយន្តអគ្គិសនីផងដែរ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​ថ្លែង​នៅ​ក្នុង​បុព្វកថា​នៃ​គោលនយោបាយ​ជាតិ​នេះ​ថា វិស័យ​យាន​យន្ត​អគ្គិសនី​នៅ​កម្ពុជាគឺ​​ជា​កិច្ច​ការ​បន្ទាន់​និង​ចាំ​បាច់​ ដើម្បី​ត្រៀម​ខ្លួន​ឈោង​ចាប់​យក​កាលានុវត្ត​ភាព​ថ្មីៗ​ក្នុង​ការ​ចូល​រួម​ជំរុញ​សន្ទុះ​នៃ​ការ​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​ ដើម្បី​បង្កើត​ចន្ទល់​ថ្មីៗ​នៃ​កំណើន​ និង​ការ​ធ្វើ​បរិវត្តកម្ម​ឆ្ពោះ​ទៅ​រក​ឧស្សាហកម្ម​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​ជាង​មុន​ដូច​ជា ការ​កែច្នៃ ​ការផលិត​គ្រឿង​អេឡិច​ត្រូនិក​ ការ​ផ្តុំ​និង​ការ​ដំឡើង​យាន​យន្ត​ និង​ឧស្សាហកម្ម​ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា​កាន់​អឡិច​ត្រូនិក​កាន់​តែ​ទំនើប៕

You May Also Like

ការិយាល័យនិពន្ធ ៖ +855 71 861 2222
Copyright © 2024. powered by WeMedia