Connect with us

Hi, what are you looking for?

ពន្លឺខ្មែរ

ទស្សនៈ

ក្រសួងមហាផ្ទៃកំពុងស៊ើបអង្កេតរកអ្នកមានអំណាចនៅពីក្រោយការនាំចូលគ្រឿងញៀនមកកម្ពុជា

រដ្ឋមន្ត្រីមហាផ្ទៃលោក ស សុខា បានលើកឡើងថាពេលនេះអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតពីខាងលើមកវិញចំពោះអ្នកនាំចូលគ្រឿងញៀនចូលកម្ពុជា បន្ទាប់ពីទទួលបានតំរុយថាមានអ្នកមានអំណាចនៅពីក្រោយការនាំចូលនេះ។

ថ្លែងក្នុងពិធីសំណេះសំណាល និងបិទវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្នែកទ្រឹស្ដី និងអនុវត្តដល់អ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា តាមរយៈការស្រាវជ្រាវរកករណីនាំចូលគ្រឿងញៀន ២០គីឡូក្រាមចូលកម្ពុជាដោយជនជាតិនីហ្សេរីយ៉ាម្នាក់ ក្រសួងមហាផ្ទៃបានរកឃើញថាជននេះមានមានទំនាក់ទំនងជាមួយអ្នកនៅភ្នំពេញ ដោយមានការទទួលការកម្មង់ទិញតាមបណ្ដាក្លិបកម្សាន្តសប្បាយៗមួយចំនួន ហើយក៏មានថ្នាក់ដឹកនាំមួយចំនួននៅពីក្រោយផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីលើកឡើងថា ពេលនេះអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតពីខាងលើមកវិញចំពោះអ្នកនាំចូលគ្រឿងញៀនចូលកម្ពុជា បន្ទាប់ពីទទួលបានតំរុយថាមានអ្នកមានអំណាចនៅពីក្រោយការនាំចូលនេះ។

អ៊ីចឹងហើយឥឡូវយើងកំពុង​ធ្វើការងារនេះបញ្ច្រាសទិសវិញ។ អ្នកណាអ្នកលូកលាន់ត្រូវតែរកឱ្យឃើញហើយជាពិសេសដាក់ទោសទណ្ឌតាមច្បាប់

ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីក៏បញ្ជាឱ្យសមត្ថកិច្ចចុះបង្ក្រាបទីតាំងអាជីវកម្មកម្សាន្ត​ដែលមានប្រើប្រាស់គ្រឿងញៀនឱ្យបានខ្លាំងក្លា៕

You May Also Like

ការិយាល័យនិពន្ធ ៖ +855 71 861 2222
Copyright © 2024. powered by WeMedia