Connect with us

Hi, what are you looking for?

ពន្លឺខ្មែរ

ព័ត៌មានជាតិ

៦ខែដើមឆ្នាំ២០២៤ កម្ពុជា នាំចេញផលិតផលកសិកម្ម បានជាង ៦លានតោន កើនឡើង ៦០%

Oplus_0

ក្នុងឆមាសទី១ គិតចាប់ពីខែមករា ដល់មិថុនា នៃឆ្នាំ ២០២៤ កម្ពុជា បាននាំចេញកសិផលកសិកម្មទៅក្រៅប្រទេសបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្សាយចេញកាលពីពេលថ្មីៗនេះ។

ក្រសួងកសិកម្ម បានឱ្យថា តួលេខលនេះ គឺជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ កសិផលកសិកម្មប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារគោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក ។

របាយការណ៍ដដែល បានបង្ហាញថា ៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា ប្រទេសចិន (ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន)ប្រទេសរៀតណាម (ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់) និងប្រទេសថៃ (ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់)។

ជាមួយគ្នានេះដែរ កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី រួមមាន៖ ស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់។

ទន្ទឹមនឹងនេះ គ្រាប់ស្វាយចន្ទីឆៅ មានទំហំនាំចេញជាង ៨០០លានដុល្លារ ប្រហែល ១ភាគ៣ នៃតម្លៃនាំចេញ កសិផលសរុបរបស់កម្ពុជា។

ជាមួយគ្នានេះផងដែរ ទំហំទឹកប្រាក់ពីការនាំចេញ កសិផលក្រៅពីស្រូវ-អង្ករ មានជាង ១៨០០លានដុល្លារ ខណៈកសិផលស្រូវមានជាង ៤០០លានដុល្លារ និងកសិផលអង្ករមានជាង ២០០លានដុល្លារ។

គួរបញ្ជាក់ដែរ បើតាមរបាយការណ៍ដដែលបានបង្ហាញទៀតថា កំណើនខ្ពស់ជាងគេទី១ ក្នុងចំណោមកសិផលសំខាន់ដទៃទៀត គឺប្រភេទដំឡូងមី ដែលមានបរិមាណជាង ២,៥០លានតោន ដែលទទួលបានទឹកប្រាក់ចំនួនជាង ៤៥០លានដុល្លារ៕

You May Also Like

ការិយាល័យនិពន្ធ ៖ +855 71 861 2222
Copyright © 2024. powered by WeMedia